កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីគាស់ផ្ទះ កាច់.កម៉ូតូ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ)ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១/ ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ
២/ ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៣/ ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ
៤/ ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននាំយកមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

ក្រោយពីការសួរនាំជនសង្ស័យ ០៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ ពិតប្រាកដមែន។
វត្ថុតាងដកហូតមាន៖ ម៉ូតូ០២គ្រឿងម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ (ម៉ូតូជនរងគ្រោះ), ម៉ាក Today ពណ៌ប្រផេះ មិនមានស្លាកលេខ (ម៉ូតូសំរាប់ធ្វើសកម្មភាព) និងសម្ភារៈសំរាប់ធ្វើសកម្មភាពកាច់.ក បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *