ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នាវេលាម៉ោង៥និង០០នាទីជិតភ្លឺឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-9434 ធ្វើដំណើរ តាមបណ្តោយផ្លូវ៤៣២ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកពេញទំហឹងជាមួយរថយន្តម៉ាកហាយលែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-7230 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ។

បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ បើការចរចានោះមិនត្រូវរ៉ូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៀតនា ពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់