ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា រងការសំពង​ពីទស្សនិកជន (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀង​ដែលរក្សាកេរ្តិ៍ឈ្មោះល្បីរាប់ឆ្នាំនាង មាស សុខសោភា ​បានរងការរិះគន់ និងសំពង​យ៉ាងចាស់ដៃ ពីទស្សនិកជន ដោយសារតែ​ ​បង្ហាញ​ខ្លួន ​ថត​បទចម្រៀង​ថ្មី ក្នុងឈុតប៊ីគីនី (ល្វែងលើ​អាវ​ទ្រនាប់) ។

ការរិះគន់មិនសំចៃមាត់​របស់ទស្សនិក ក៏ដូចជាអ្នកលេងហ្វេសប៊ុក ​ក្រោយនាង​បង្ហាញខ្លួនថត​ MV ក្នុងបទថ្មីរបស់នាង ជាមួយនឹង​ឌីជេ ក្តិប «ធ្វើចិត្តឲ្យសប្បាយ» ។ ក្នុងនោះដែរ​អ្នកលេងហ្វេសប៊ុក បានបន្ទរតាមគ្នាថា ​នាង​កំពុងធ្វើហួសហេតុពេកហើយ ​ជាពិសេស​មិនគិតពីប្រពៃណីខ្មែរសោះ ​ ទៅចង់ល្បីអីថែមទៀតជាមួយនឹង​ឈុត​ប៊ីគីនីនេះ​ បើកេរ្តិ៍ឈ្មោះនាង នរណាក៏ស្គាល់ដែរហើយនោះ​ ៕
ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់