ព័ត៌មានជាតិ

ឡានធុនធំមួយគ្រឿង បើកបរដោយបុរសម្នាក់ ត្រូវរថយន្តស៊េរីទំនើបបើកវ៉ាជែង ជាន់ហ្វ្រាំងបណ្តាលឲ្យក្រឡាប់ផ្ងារជើង

កណ្តាល: នាវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-2999 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង​​រងការខូចខាត បន្ទាប់ពីជាន់ហ្វ្រាំងអកហ្ស៊ើនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលបានបើកវ៉ាជែង ទីតាំងស្ថិតតាមបណ្តោយផ្លូវ១១៥ ក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ មួយគ្រឿង បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១១៥ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បានបើកបរវ៉ាជែង បណ្តាលឲ្យ តៃកុងរថយន្តធុនធំនេះ អកហ្ស៊ើក្រែងខ្លាចបុក ហើយក៏ជាន់ហ្វាំ្រងបន្ទាន់ក៏បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងមន្រ្តីប៉ូលិសចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដើម្បីត្រួតពិនិត្យមើល ក្រែងមានផលប៉ះពាល់ដល់អ្នកដទៃ ។ លុះពេលពិនិត្យរួចហើយ ឃើញថាពុំមាននោះ ក៏ឲ្យម្ចាស់រថយន្តបង្កហេតុខាងលើនោះ ស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួន ៕

មតិយោបល់