រតនគិរីៈ យោងតាមផេក នគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នឹងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៤និង០០នាទីរសៀល សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន
មានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀន០១ករណី នៅចំណុចផ្ទះជួលរបស់ជនសង្ស័យមួយកន្លែង ស្ថិតនៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥មុខសញ្ញា ស្រី០២នាក់ ដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿងញៀនមួយចំនួន ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ សៀត រដ្ឋា ភេទ ស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាន(+)
២.ឈ្មោះ ទិត ធីតា ភេទ ស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាន(+)
៣.ឈ្មោះ ឃុត ជា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាន(+)
៤.ឈ្មោះ សាត់ ចាន់ដា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាន(+)
៥.ឈ្មោះ ផែន ប៊ូរិន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាន(+) ។
វត្ថុតាងដកហូតរួមមាន៖
១.មេតំហ្វតាមីនចំនួន០១ថង់
ទម្ងន់សុទ្ធ០.០៧ ក្រាម
២.ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣.ម៉ូតូ ចំនួន០២គ្រឿង
៤.ចង់ច្រកនិងសម្ភារៈសេពមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានឃាត់និងរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់