ព័ត៌មានជាតិ

Update៖ សង្ស័យករណីឃាតកម្ម ជនរងគ្រោះត្រូវជនមិនស្គាល់ កាប់បណ្ដាលឲ្យដាច់.កដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សង្ស័យករណីឃាតកម្ម ជនរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណ កាប់បណ្ដាលឲ្យដាច់.កដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យ រួចដឹកសាកសពជនរងគ្រោះខាងលើ យកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិបន្ត៕

មតិយោបល់