ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ព្យាយាមចាប់រំលោភប្អូនថ្លៃស្រីមិនបានសម្រេច បែកការណ៍ព្រោះប្រពន្ធមកទាន់

បន្ទាយមានជ័យ: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្អែលប្រដាប់ភេទជាច្រើនដង ទី២១ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង៩និង០០នាទីព្រឹក នៅចំណុចបន្ទប់។ នាងបន្តថា ពេលនោះបងថ្លៃរបស់នាង បានព្យាយាមអោបថើបបឺតមាត់នាង ហើយនាងបានព្យាយាមរើបំរ៉ាស់និងចាប់ដៃ រុញច្រានចេញពីបន្ទប់។

ក្រោយមកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩យប់ ខណ:ពេលដែលនាងកំពុងដេកក្នុងបន្ទប់ បងថ្លៃប្រុសឈ្មោះ សូយ សី បានដើរពីផ្ទះរបស់ខ្លួនរួចមកលបលួចចូលក្នុងបន្ទប់របស់នាងម្តងទៀត បងថ្លៃប្រុសរូបនេះ បានចាប់អោប ច្របាច់ដោះ និងបានលូកដៃចូលក្នុងខោស្ទាបអង្អែលប្រដាប់ភេទនាង ហើយនិយាយថាបងស្រលាញ់អូន ពេលនោះនាងបានព្យាយាមរើបំរ៉ាស់និងរុញច្រាន តែរើមិនរួច សំណាងល្អបងស្រីបង្កើតរបស់នាងឈ្មោះ ឡោះ ម៉ារីនី ដើរមកបើកទ្វារបន្ទប់ ឃើញប្ដីគាត់ឱបខ្ញុំពីក្រោយ ក៏ចាប់អូសទៅក្រៅផ្ទះហើយជេរវ៉ៃឈ្លោះគ្នា រឿងនេះខ្ញុំក៏ធ្លាប់ប្រាប់បងស្រីដែរ ពេលនេះគាត់បានឃើញច្បាស់ផ្ទាល់ភ្នែកទើបសម្រេចប្តឹង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ថា ៖ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ សូយ សី បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូច្នោះមែន។ យោងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយសួរនាំជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់