ភ្នំពេញ: (ព័ត៌មានបឋម) នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីមនុស្សដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែង បណ្តាលឲ្យឡើងធុំក្លិនស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងបច្ចេកទេស នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល និងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕
មតិយោបល់