ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ ករណី​កាន់កាប់អាវុធដោយខុសច្បាប់​ នៅក្នុងហាងផឹកស៊ីមួយកន្លែង

ក្រចេ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នគរបាលក្រុងក្រចេះឃាត់ខ្លួនជនទំនើង៣នាក់
ដោយមានការចង្អុលណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងក្រចេះ ​បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ ពាក់ព័ន្ឋករណី​កាន់កាប់អាវុធដោយខុសច្បាប់​ ដែលបានប្រព្រឹត្តកាលពីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិក្រចេះ​ សង្កាត់ក្រចេះ ក្រុងក្រចេះ​​ ខេត្តក្រចេះ ។ ​

ជនសង្ស័យទាំង០៣នាក់ ដែលត្រូវសមត្ថកិច្ចបានឃាត់ខ្លួននោះមាន៖
១/.​ ឈ្មោះ​ ហ៊ន​ សុខគាឧត្តម​
២/. ឈ្មោះ​ ណុត​ សុវណ្ណរ៉ា ពួកគេទាំងពីរនាក់ មានទីលំនៅ សង្កាត់​ក្រចេះ​ ក្រុងក្រចេះ​ ។
៣/. ឈ្មោះ​ សួន​ វិសាល​ មានទីលំនៅភូមិថ្មគ្រែលើ​ ឃុំថ្មគ្រែ​ ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនោះ ត្រូវកម្លាំងឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

មតិយោបល់