ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីជនសង្ស័យ ២នាក់ គប់ដុំថ្មជនរងគ្រោះបណ្តាលឲ្យដួល រួចលើកម៉ូតូជនរងគ្រោះជិះរត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១នឹង៣០នាទី នៅចំណុចផ្លូវជាតិលេខ២កែង១០៨ភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់ ៖
-ឈ្មោះ ផន ដាវីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រពើហារសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ ។

ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ចន ចិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិនពិតប្រាកដ (ឃាត់ខ្លួន) ។
២-ឈ្មោះ ម៉ាត់ តាំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងដកហូត៖
-បំនែកដុំឥដ្ឋតាន់មួយចំនួន (របស់ជនសង្ស័យ)
-ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី២០១៩ បិតតែម២០២២ ស្លាកលេខ ១HH-៩២៣១ (របស់ជនរងគ្រោះ)។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទាំងពីរនាក់ បានយកដុំឥដ្ឋគប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឲ្យម៉ូតូដួលបោកកែងផ្លូវពេលនោះជនរងគ្រោះបានរត់ចោលម៉ូតូ បន្ទាប់មកមានជនសង្ស័យម្នាក់ឈ្មោះ ម៉ាត់ តាំ បានលើយកម៉ូតូជនរងគ្រោះជិះរត់មកដល់ស្តុបឯកឧត្តម គន់គីម ក៏ត្រូវកម្លាំងសមត្ថកិច្ចកំពុងល្បាតដេញចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់