ព័ត៌មានជាតិ

រថយន្តFord Ranger ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Ford Ranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BA-9692 បុកម៉ូតូឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើត ហេតុបានបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1JQ-4209 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះ ក្រុមការងារPost News យើងខ្ញុំមិនទាន់ដឹងថាមានមនុស្សរងរបួសដែរ ឬមួយយ៉ាងណានោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានមន្រ្តីប៉ូលិសចរាចរណ៍នៅក្នុងមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរធ្វើ ការចរចាគ្នាដើម្បីដោះស្រាយជាជំហានបឋមសិន ។ បើការដោះស្រាយនោះមិនត្រូវគ្នាទេ សមត្ថកិច្ចនឹងធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយនាពេលទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់