ព័ត៌មានជាតិ

សមត្ថកិច្ច​បន្ត​រក​ឃើញសាក​សព​ និងរង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​បន្ថែម​ទៀត​ ក្នុង​ករណី​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ កាស៊ីណូ​ ហ្គ្រេ​ន​ដាយ​មិន​ ក្រុង​ប៉ោយ​ប៉ែ​ត​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​និង​រង​របួសធ្ងន់​ ស្រាល​ ជិត​១០០​នាក់​ ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្គ្រេ​ន​ដាយ​មិន​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​មក​ត្រឹម​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២​ អគ្គី​ភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង​ ក្នុង​នោះ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ ក្រុមការងារ​រុករក​របស់​កម្ពុជា​និង​ថៃ​ បាន​រក​ឃើញ​សព​ចំនួន​២៤​នាក់​ ជនបរទេស​ស្លាប់​១៣​នាក់​ ស្រី​០៧​នាក់​ (​សាកសព​១១​នាក់​ទៀត​ កំណត់​អត្តសញ្ញាណ​ពុំ​ទាន់​បាន​ ក្រុមការងារ​កំពុង​ធ្វើ​កោសល្យវិច័យ​)​ រង​របួសធ្ងន់​២៣​នាក់​ និង​របួសស្រាល​៥០​នាក់​ (​សាកសព​បាន​តម្កល់​ទុក​នៅ​វត្ត​ត្រាច​ ក្រុង​ប៉ោយ​ប៉ែ​ត​)​ ។​

​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ នៅ​ពេល​នេះ​ កងកម្លាំង​ចម្រុះ​កម្ពុជា​-​ថៃ​ កំពុង​បន្ត​ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​បន្ត​ទៀត​ ៕​

មតិយោបល់