ព័ត៌មានជាតិ

ម៉ូតូPCXមួយគ្រឿង សង្ស័យរថយន្តម៉ាកFordបើកបុក បណ្តាលឲ្យម្ចាស់រងរបួសបាក់ជើង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តម៉ាក Ford មួយគ្រឿង បើកបរបុកម៉ូតូ PCX ពេញទំហឹងបណ្កាលឲ្យម្ចាស់របួសធ្ងន់បាក់ជើង ហើយបើករត់គេច ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពាក់ស្លាកលេខភ្នំពេញ1IY-3129 ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យមានរថយន្តម៉ាកFord មួយគ្រឿង បើកបរបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តដឹក យកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។

នៅក្រោយពេលកើតហេតុ មន្រ្តីនគរបាលចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះមកធ្វើការពិនិត្យ ។ បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូទៅ រក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក ដើម្បីរង់ចាំធ្វើការស្រាវជ្រាវស្វែងរកចាប់ម្ចាស់រថយន្តបង្កហេតុ យកមកផ្តន្ទាទោស និងចាត់ការទៅតាមនីតិវិធីច្បាប់






មតិយោបល់