ភ្នំពេញ: នៅយប់ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩និង១១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ក្រោយដឹកយកទៅសង្គ្រោះនៅគ្លីនិចឯកជន។
១/ភាគីម៉ូតូ៖ អ្នកបើកបរឈ្មោះ សឿន ធាក ភេទប្រុស អាយុ ៤១ឆ្នាំ មានប្រពន្ធ និងកូន ២នាក់ មុខរបរ បុគ្គលិកចាក់សាំង ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល1V-9824 ។
២/ភាគីរថយន្ត៖ អ្នកបើកបរឈ្មោះ ជីវ សុជ័រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិព្រែក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត (ឃាត់ខ្លួន) បើបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-1374 ។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សពរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់