ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូឌ្រីមសង់និងកង់បីប៉ះគ្នា បង្កជាហិង្សាដាក់គ្នាបណ្តាលឲ្យមានរបួសស្នាម

ភ្នំពេញ:​ នាវេលាម៉ោង០​៨និង៣០នាទី​យប់​ថ្ងៃទី​០២ ខែមករា ​ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់​ចរាចរណ៍ មួយបានកើតឡើង រវាង​ម៉ូតូ​ហុងដា​ឌ្រីម និង​ម៉ូតូ​កង់បី បើកបរប៉ះទង្គិចគ្នាបន្តិចបន្តួចបង្កជាហិង្សាដាក់គ្នាបណ្តាលឲ្យមានរបួស្នាម ទីតាំង​ក្បែរ​សណ្ឋា​គារ​ស្រែលាភ​ ស្ថិតតាមបណ្តោយផ្លូវ​R8 សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ​។

​នៅមុន​ពេល​កើតហេតុ​ គេឃើញ​បុរស​២នាក់ ​ជិះ​ម៉ូតូ​កង់​មួយ​គ្រឿងបាន​ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​R8 ទិសដៅ​ពី​កើតទៅលិច ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿងទៀត​ម៉ាក​ ហុងដាឌ្រីម​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2JG-0984 ជិះ​ដោយបុរស៣នាក់​ ស្របទិសគ្នា​តាមពី​ក្រោយ​ម៉ូតូ​កង់​បី ពេលមកដល់ចំណុច​កើតហេតុ​ម៉ូតូ​នោះ ​បាន​ជិះ​វ៉ាជែងខាង​ឆ្វេង​ម៉ូតូ​កង់​បី​ ​ខណ:​នោះ​ម៉ូតូ​កង់បី​ក៏បាន​បត់ឆ្វេង​ ​ទៅ​បុក​ជាមួយ​ម៉ូតូ ​បណ្តាល​ឲ្យ​ដួល​រងការខូចខាត​បន្តិចបន្តួច​ ​អ្នកបើកបរ​រងរបួស​ស្រាល ចំណែក​ឯ​ម៉ូតូ​កង់បី​បាន​បើក​ចេញ​ពី​កន្លែង​កើតហេតុ​ប្រមាណ​១០ម៉ែត្រ​ ហើយ​ក៏​ម្ចាស់​ម៉ូតូ​បានងើបរត់​ដេញ​តាម​ម៉ូតូ​កង់​បី ​។

បន្ទាប់​មក​ភាគី​ទាំងពីរ​ក៏​បាន​ឈ្លោះប្រកែក​ ហើយពេល​នោះ​ក៏​មាន​គ្នីគ្នា​ម៉ូតូ​កង់​បី​ប្រមាណ​៤ទៅ៥នាក់ទៀត​បាន​ដើរ​ចេញ​មក​ពី​ម្តុំ​នោះ រួចក៏​ភាគី​ទាំងពីរ​ក្រុម​ក៏​បាន​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​បែក​មាត់​ និង​អ្នក​រួមដំណើរ​ខាងម៉ូតូ​ម្នាក់​ហើម​មុខ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​កង់​បី ​និង​បក្ខពួក​បាន​នាំគ្នាបើកម៉ូតូកង់បី​គេច​ខ្លួន​បាត់ បន្សល់​ទុក​តែអ្នក​រួម​ដំណើរ​ពីក្រោយ​ម្នាក់នៅនឹង​កន្លែង​កើតហេតុ​ ។

​នៅក្រោយ​ពេលកើត​ហេតុ សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ បាន​នាំម្ចាស់​ម៉ូតូ​និង​​អ្នក​រួមដំណើរ ​នៅ​លើ​ម៉ូតូ​កង់​បី​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក ​ដើម្បី​ធ្វើ​ការ​សាកសួរ ​៕






មតិយោបល់