ព័ត៌មានជាតិ

មានករណីមនុស្សលង់ទឹកបណ្តាលអោយស្លាប់ត្រង់ចំណុច ស្ទឹងព្រែកត្នោត​​ ស្ថិតក្នុងភូមិព្រែកថ្លឹង

(ព័ត៌មានបឋម) កាលពីវេលាម៉ោង3:៣០នាទី ថ្ងៃទី៧ ខែមករាជឆ្នាំ២០២៣ មានករណីលង់ទឹកបណ្តាលឲ្យស្លាប់ត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

សពរងគ្រោះមានឈ្មោះ យ៉ង សុខចាន់ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

ដណើររឿង៖តាមការឲ្យដឹងរបស់ក្រុមគ្រួសារសពបានប្រាប់ថាឈ្មោះយ៉ងសុខចាន់(សព)ជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំទើបប្រពន្ធសុំលេងបែកបាក់គ្រួសាររយះពេល៥ខែមកហើយរហូតមានវិបត្តិផ្លូវចិត្តដើរផឹងស្រារវើរវាយស្រែកថាមានគេមកយកជីវិតខ្ញុំ រហូតដល់ថ្ងៃកើតហេតុគាត់បានលង់ទឹកស្លាប់បាត់ទៅហើយ ។
សន្និដ្ឋានវាយតម្លៃ: តាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ៖ សពឈ្មោះ យ៉ងសុខចាន់(សព) ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្ន ៖ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។



មតិយោបល់