ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ នៅ​ស្រុក​បវិល

បាត់ដំបង ​យោងតាមផេក ការដ្ឋាននគរបាលជាតិ នៅវេលា​ នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង៦​និង​៥០​នាទី​ លើ​ផ្លូវ​លេខ​៥៩C​ ចំណុច​ក្រុម​ទី​១០​ ភូមិ​ពោធិ៍​ ឃុំ​ព្រៃ​ខ្ពស់​ ស្រុក​ប​វិ​ល​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ ។​

​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បានឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ត​ និង​ម៉ូតូ​ ដោយ​រថយន្ត​ម៉ាក​ហ្វូ​សូ​(FUSO)​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ កំ​ពង​ចាម​ 3B-2573​ (​អ្នកបើកបរ​រត់គេច​ពី​កន្លែង​កើតហេតុ​)​ បាន​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ បាន​ឡើង​វ៉ា​រថយន្ត​ប៉ុន្តែ​វ៉ា​មិន​ផុត​ ក៏​ដួល​បណ្ដាល​រថយន្ត​កិន​អ្នកបើកបរ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1P-8420​ អ្នកបើកបរ​ឈ្មោះ​ វឿ​ន​ ច​យ​ ភេទ​ប្រុស​ អាយុ​ ១២​ឆ្នាំ​ រស់នៅ​ភូមិ​ម៉ាក់​ឃ្លឿ​ ឃុំ​ព្រៃ​ខ្ពស់​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​ បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្តាល​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ឡើង​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​

​បន្ទាប់​ធ្វើ​កំណត់ហេតុ​រួចរាល់​ សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​ជន​រង​គ្រោះ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តបាត់ដំបង​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​តាម​នី​តី​វិធី​ ។​ ចំណែក​ សាកសព​ជន​រង​គ្រោះ​ ប្រគល់​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់