ព័ត៌មានជាតិ

ករណីម៉ូតូបុកគោយន្តកន្ត្រៃ ស្លាប់០១នាក់ របួសធ្ងន់០១នាក់

បន្ទាយមានជ័យ: យោងតាមផេក​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃ១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ អ្នកបើកម៉ូតូស្លាប់ អ្នករួមដំណើររបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូ និងគោយន្តកន្រ្តៃ ស្របទិសគ្នា ពីទិសខាងកើតទៅលិច នៅលើផ្លូវចេញពីភូមិស្វាយស មកភូមិផ្គាំ (ខាងលិចផ្លូវកែងភូមិស្វាយស) ចម្ងាយប្រហែល ៤០០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក វេលាម៉ោង៦និង២០នាទីយប់ ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ដំបូងមានម៉ូតូម៉ាក់ហុងដាទ្រីមឆ្នាំ២០២២ ពាក់ស្លាកលេខ ប.ជ 1X 3047 អ្នកបើកបរ ឈ្មោះ ខេន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ និងអ្នករួមដំណើរឈ្មោះ រិន រ៉ុម ភេទប្រុសអាយុ ១៧ ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យជាមួយគ្នា។ ពេលដល់កន្លែងកើតហេតុ ក៏បានទាក់កញ្ចក់ និងទ្រុងគោយន្តកន្ត្រៃពីក្រោយផ្នែកខាងឆ្វេង ដែលកំពុងឈប់នៅខាងស្តាំដៃ ដែលមានម្ចាស់គោយន្តឈ្មោះ សួយ សល់ ភេទប្រុស អាយុ ៥១ឆ្មាំ នៅភូមិ តាស្រី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ថា ៖ ក្នុងករណីនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើររបួសបែកចិញ្ចើមខាងស្ដាំនិងស្មាស្តាំ បញ្ជូនទៅគ្លីនិក(ទេវិន) ។​ ចំពោះវត្ថុតាង ម៉ូតូ និង គោយន្តខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍ផ្គាំ។ មូលហេតុ អ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ៕

មតិយោបល់