ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីគ្រឿងញៀនចំនួន៣នាក់

ខេត្តបាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីយប់ថ្ងៃ ច័ន្ទ៣រោចខែបុស្សឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ខែ មករាឆ្នាំ២០​២៣ វេលា ម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិអូរតាគាំ​២ សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោ​កឧត្តមសេនី​យ៍ទោ​ សាត​ គឹមសា​ន​ ស្នងការនៃស្នងការដ្ឋាន​ន​គរបាល​ខេត្តបាត់ដំបង​ ក៏ដូចយោបល់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​ រងផែនការងារប្រឆាំងគ្រឿ ង​ញៀន​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការនគរបាលក្រុងបាត់​ដំបង​ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលក្រុងបាត់ដំបង បង្រ្កាកករណី រក្សាទុកដោ​យខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទ​ល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់គឺ
១-ឈ្មោ: អឹម ផានិត ភេទប្រុស អា យុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង២ សង្កាត់ចំការ​សំ​រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះនួន វិច្ឆិកា ហៅកាភេទស្រី អាយុ១៨ ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះហាន់ ដេវិដ ភេទប្រុស អាយុ១៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន៣ថង់សង្ស័យមានសារធាតុញៀន(មិនទាន់ថ្លឹងទម្ងន់)
-ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន៣ គ្រាប់សង្ស័យមានសារធាតុញៀន
-ម្សៅពណ៌ខៀវច្រក់ក្នុងថង់ប្លាស្ទិកថ្លា ចំនួន១ ថង់សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន២គ្រឿង
-ម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី សេ១២៥ សេរ៊ីឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីនKT11​0D​-8020696 ពណ៌ឈាមជ្រូកពាក់ស្លាកលេខ បាត់​ដំបង 1Q-1012។
នៅពេលនេះនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមច្បាប់៕

Processed with Rookie Cam

មតិយោបល់