ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ពូកែវាយបំផ្លាញទ្រព្យសម្បត្តិនិងគំរាមសម្លាប់អ្នកមានគុណត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ:យោងតាមផេក​ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ឲ្យបានដឹងថានារីម្នាក់ពូកែវាយបំផ្លាញទ្រព្យសម្បត្តិនិងគំរាមសម្លាប់អ្នកមានគុណត្រូវបានវាស់កម្ពស់នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាន ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ពីឯកឧត្តម ឯក ឆេងហ៊ួត ព្រ:រាជអាជ្ញា នៃអមអយ្យការសាលាដំបូងខេត្តតាកែវ ថ្ងៃអង្គារ ៤ រោច ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង6និង១០នាទី ក្រោយពីបានទទួលដំណឹងពីជនរងគ្រោះជាឪពុកមកប្រាប់ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិ ធម៌ និងលោកវរសេនីយ៍ត្រី ហែម សីហបូរ៉ា នាយផ្នែកយុត្តិធម៌ សហការជាមួយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ ចុះឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឡឹក ស្រីកា ភេទ ស្រី អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិ ជ្រោយស្លែង ឃុំ គីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានបង្កសកម្មភាពអុកឡុកក្នុងគ្រួសារ គំរាមកំហែងសម្លាប់ឪពុក ម្ដាយ បានយកកាំបិត និងអង្រែបុកគ្រឿងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនដូចជា
– បែកកញ្ចក់បង្អួច ២ ផ្ទាំង – ទូដាក់ឥវ៉ាន់ខូចខាតទាំងស្រុង
– ឆ្នាំងដាំបាយ ចំនួន ១- ពៀចទ្វា ទ្វាផ្ទះបាយផ្នែកក្រោយផ្ទះមួយចំនួន បញ្ជាក់ ជនសង្ស័យនេះបានបង្កហឹង្សាជាញឹកញាប់ ហើយ គេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ ។
លុះដល់វេលាម៉ោង៥ និង១៥នាទី នៅថ្ងៃពុធ៥រោច ខែមិគសិរ ឆ្នាំខាល ទោស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានលោកវរសេនីយទោ ហៀម ស្រីម អធិការរងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ត្រី សុខ វុត្ថា នាយផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចខាងក្រោមវត្តបពល ស្ថិតនៅភូមិបពល ឃុំព្រៃរំដេង ស្រុកគិរីវង់​ ខេត្តតាកែវ​ បានឃើញមុខសញ្ញាជនសង្ស័យ១នាក់ ជាមុខសញ្ញាដែលសមត្ថកិច្ចយើងកំណត់មកហើយ ធ្វើការឃាត់ខ្លួនសួរនាំតែម្តង
១. ឈ្មោះ អ៊ុយ ថៃ(ហៅចូច) ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិដំណាក់ថ្ងាន ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាចែកចាយសកម្ម) សមត្ថកិច្ចយើងដកហូតវត្ថុតាងមានម្សៅក្រាមថ្លាពណ៍ស ចំនួន១កញ្ចាប់ (នៅជាប់ជាមួយជនសង្ស័យ) និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេរី២០១២ ពណ៍ខ្មៅ ។ លុះដល់វេលាម៉ោង៧និង២៩នាទី ថ្ងៃ ខែ ឆ្នាំដដែល សមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនមុខសញ្ញាចែកចាយបានចំនួន២នាក់ទៀត
១.ឈ្មោះអុង សិត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាចែកចាយ ជួញដូរយ៉ាងសកម្ម)
២.ឈ្មោះញឹម ចាន់ឆាយា ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិតាអូខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាចែកចាយ)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។

មតិយោបល់