ព័ត៌មានជាតិ

កម្លាំង​នគរបាលបង្ក្រាប​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ​៧​នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ និង​បាន​រៀបចំ​ផែនការ​បង្ក្រាប​យ៉ាង​ល្អិតល្អន់​ ដើម្បី​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ និង​កាបូប​របស់​ប្រជាពលរដ្ឋ​ មួយ​ក្រុម​ធំ​ដែល​មក​ពី​រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ០៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​ ០៧​នាក់​ ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​នឹង​ករណី​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​)​ ដោយ​កម្លាំង​ល្បាត​បាន​តាម​ពីក្រោយ​ក្រុម​ជនសង្ស័យ​ រហូត​ពួក​គេ​ធ្វើ​សកម្មភាព​ឆក​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់​ ដែល​បំរុង​ដើរ​ឆ្លង​នៅ​ម្ដុំ​ផ្លូវកែង​រ៉ា​ កម្លាំង​ឃើញ​ដូចនេះ​បាន​ធ្វើការ​បង្ក្រាប​ និង​ស្រាវជ្រាវ​តាម​ចាប់​បានជា​បន្តបន្ទាប់​ និង​ដកហូត​បាន​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​ ។​

​ជនសង្ស័យ​ចំនួន​០៧​នាក់​ មានឈ្មោះ​ដូច​ខាងក្រោម​ ៖​ ១-​ឈ្មោះ​ ផល​ លុ​ច​ ហៅ​ ចាស់​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ រាជធាន​ភ្នំពេញ​ ។​ ២-​ឈ្មោះ​ ណែម​ ផានិត​ ហៅ​ ខ្និត​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ រាជធាន​ភ្នំពេញ​ ។​ ៣-​ឈ្មោះ​ ឈៀង​ សីហា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ភូមិ​តំណាក់​ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៤-​ឈ្មោះ​ ឃុ​ត​ សុ​ជាតិ​ ហៅ​ ញ៉ា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ដឹក​ម្ហូប​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ៥-​ឈ្មោះ​ ឆាន់​ ណា​ទ្រី​វ​ ហៅ​ ហេង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ៦-​ឈ្មោះ​ នាង​ សុ​ផា​ ហៅ​ ឡេវ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ខណ្ឌ​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៧-​ឈ្មោះ​ ហ៊ួ​ គឹ​ម​សេង​ ហៅ​ ពូជ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​សម្ភារ:​វត្ថុ​តាង​ចាប់​ដកហូត​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ មាន​ -​ម៉ូតូ​ចំនួន​ ០៥​គ្រឿង​៖​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​ ១-​ម៉ាក​ និ​ច​ ពណ៌​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GW-8416​ ។​ ២-​ម៉ា​កនិច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GV-3455​ (​ប្រើ​ស្លាក​លេខ​ក្លែងបន្លំ​ សម្រាប់​ធ្វើ​សកម្មភាព​ឆក់​)​ ។​ ៣-​ម៉ាក​ ស្គូ​ពី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ កណ្តាល​ 1AJ-1655​ ។​ ៤-​ម៉ាក​ ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពត​ 1R-0372​ ។​ ៥-​ម៉ាក​ ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​ -​ស្លាក​លេខ​ម៉ូតូ​ ១​ផ្ទាំង​ លេខ​ ភ្នំពេញ​ 1IU-9928​ ។​ (​ផ្លាស់​ប្តូរ​ពេល​ធ្វើ​សកម្មភាព​ឆក់​)​ -​ទូរស័ព្ទ​ចំនួន​ ០៦​គ្រឿង​ ។​ -​កាបូប​លុយ​ ចំនួន​ ០៥​ ។​

​ករណី​ខាងលើ​នេះ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់