កម្លាំងទាហានលីបង់បានចាប់ខ្លួន ភិរិយារបស់មេដឹកនាំក្រុមអ៊ិស្លាមបង្កើតរដ្ឋ Abu Bakr al-Baghdadi ដិ នៅពេលដែលភិរិយារបស់លោកចូល ទៅកាន់ទឹកដីស៊ីរីកាលពី៩ថ្ងៃមុន។ ការ ចាប់ខ្លួនខាងលើគឺជាកំនៀបយ៉ាងធំធេងដល់មេដឹកនាំក្រុម IS ។
ស្ដ្រីដែលមន្ដ្រីជាន់ខ្ពស់លីបង់ និង អ្នកនយោបាយជានខ្ពស់បញ្ជាក់នោះគឺ នាង Saja Hamid al-Dulaimi ជនជាតិអីរ៉ាក់ ត្រូវជា ភិរិយាមេដឹកនាំ IS ។នាង Saja Hamid al-Dulaimi គឺ ជាស្ដ្រីមួយរូបក្នុងចំណោម១៥០នាក់ ដែលរដ្ឋាភិបាលស៊ីរីបានដោះលែងចេញពីមន្ទីរឃុំឃាំងនយោបាយកាលពីខែមីនា ដូចជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះ ដូរអ្នកទោស ។
សារព័ត៌មាន លីបង់ បានផ្សាយថា លោកស្រី Saja Hamid al-Dulaimi ត្រូវ បានចាប់ខ្លួនដោយមានកិច្ចសហប្រតិ បត្ដិការពីក្រុមចារកម្មបរទេសនៅក្នុង ប្រទេសអីរ៉ាក់ ។ ប្រភពព័ត៌មានជាច្រើន បានផ្សាយថា មេដឹកនាំក្រុម IS មាន ប្រពន្ធដល់ទៅ៣នាក់ដោយ២នាក់ជាជនជាតិអីរ៉ាក់និងម្នាក់ទៀតជាជនជាតិស៊ីរី។
ភរិយាមេដឹកនាំ IS ត្រូវបានចាប់ ខ្លួនពេលធ្វើដំណើរទេសចរណ៍ជាមួយកូន ស្រី។ ការត្រួតពិនិត្យឌណៅក៏ត្រូវបានធ្វើ ឡើងដើម្បីបញ្ចាក់ថាតើពិតជាកូនស្រី របស់មេដឹកនាំ IS ដែរឬទេ ។ នៅពេល នេះអ្នកទាំងពីរត្រូវឃុំខ្លួននៅភាគខាង ជើងប្រទេសលីបង់ ។ ក្រុមអ្នកសើប អង្គេតកំពុងតែសួរចម្លើយអ្នកស្រីនៅ ក្នុងក្រសួងការពារជាតិលីបង់ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ការ ចាប់ខ្លួនខាងលើបានដាក់គំនាបយ៉ាងខ្លាំងទៅលើយមេដឹកនាំក្រុមIS ពិសេសគឺ កិច្ចពិភាក្សាក្នុងការដោះដូរចំណាប់ខ្មាំងដែលជាកម្លាំងសន្ដិសុខលីបង់២៧នាក់ ត្រូវ IS ចាប់ខ្លួនកាលពីខែសីហា៕
ព័ត៌មានជាតិ
មតិយោបល់