ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ បើករថយន្តរ៉េងរ៉ូវើស៊េរីទំនើបមួយគ្រឿងបុកបុរសម្នាក់ជិះម៉ូតូឌ្រីម ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៩យប់ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៤៦៦ កែងផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង1H-3907 ស្រាប់តែមានរថយន្តរ៉េងរ៉ូវើស៊េរីទំនើមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AN-1555 បើកបរដោយបុរសជាជនជាតិចិន រួមដំណើរជាមួយមិត្តស្រី ស្រាប់តែដល់ចំណុចផ្លូវបែកជាបួនឆ្លងផ្លូវមិនប្រុងប្រយ័ត្នបុកជាមួយម៉ូតូឌ្រីមសង់បណ្តាលឲ្យបុរសម្នាក់ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល ។
ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុឲ្យដោះស្រាយគ្នាហើយភាគីអ្នកដំណាងរបស់ជនជាតិចិនសងសំណងទៅបុរសជាម្ចាស់ម៉ូតួចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ តែម្តង៕
https://youtu.be/5wIC4EJpCKc
មតិយោបល់