ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Duterte ចោទប្រកាន់សមាជិកព្រឹទ្ធសភារឿងសម្លាប់យកលុយគ្រឿងញៀន

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចោទប្រកាន់សមាជិកព្រឹទ្ធសភា ហ្វីលីពីនម្នាក់ នៅក្នុងករណីស៊ើបអង្កេតរឿងបាញ់សម្លាប់យកលុយថ្នាំញៀនក្រៅប្រព័ន្ធតុលាការ នៃការទទួលយកសំណូកពីស្ដេចត្រាញ់គ្រឿងញៀន ដែលបានជាប់ពន្ធនាគារ ប៉ុន្តែនាងបានបដិសេធ ភ្លាមៗផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។

ព្រឹទ្ធសភាលោកស្រី Leila de Lima ដែលបានរិះគន់ខ្លាំងៗទៅលើការបាញ់សម្លាប់ ចេះតែមានការកើន ឡើងឥតឈប់ឈរ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតពីសមាជិកព្រឹទ្ធសភា ដោយបានអំពាវនាវដល់ លោក Duterte នៅក្នុងសន្និសីទកាសែតមួយថា «ឈប់ឆ្កួតឡប់ទៀតទៅ»។

បើយោងតាមតួលេខប៉ូលិស បានឲ្យដឹងថា មានមនុស្សជាង ២.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម គ្រឿងញៀនរបស់លោក Duterte ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងរយៈពេល ៧សប្តាហ៍មកហើយ។ ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់ប្រហែល ៣៦នាក់ក្នុងមួយថ្ងៃ គឺជាលទ្ធផលនៃការប្រឆាំងនឹង ការចាប់ខ្លួនឈ្មួញថ្នាំញៀន ឬក្រុមក្មេងទំនើង។

គួរបញ្ជាក់ដែរថា ក្រោយពីលោក Duterte បានឈ្នះការបោះឆ្នោត លោកបានអនុវត្តសន្យារបស់ខ្លួន ដោយ ប្រតិបត្តិការលុបបំបាត់គ្រឿងញៀន និងអ្នកជួញដូរយ៉ាងសកម្ម៕

philippine-president

មតិយោបល់