ព័ត៌មានជាតិ

ករណីអំពើលួច(ម៉ូតូ) នៅចំណុចក្នុងផ្ទះជនរងគ្រោះឃើញតាមប្រពន្ធ័GPS ក្រុងតាខ្មៅ

ខេត្តកណ្ដាល: ​យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២នាទី យប់នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះ១នាក់
ឈ្មោះ ស៊ឹម សុខតារា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនគរបាល ។
ជនសង្ស័យ៣នាក់=
១ឈ្មោះ ប៉ែន ជីតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរជាងភ្លើង (ឃាត់ខ្លួន)។
២ឈ្មោះ សុខ ជា ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៣ឈ្មោះ នី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
វត្ថុតាងចាប់យក
១ធុងបាស់១គ្រឿងម៉ាកLD ពណ៌ខ្មៅ(របស់ជនរងគ្រោះ)។
២ខោអាវម៉ូតូHonda scoopy ពណ៌ខ្មៅមួយចំនួន(របស់ជនរងគ្រោះ)។
៤ក្បាំងម៉ូតូ១ចំនួន
៥ដាវ២ដើម
៦ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់តូច
៧ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង
៨សៀវភៅគ្រួសារ២ក្បាល
៩ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅ ស្លាកលេខកណ្តាល១៧៤៤៧
១០ផាស់អាប់១គ្រឿង ពណ៌ស ស្លាកលេខតាកែវ១R១២៤២
១១ទូរសព្ទ័១គ្រឿងពណ៌ខ្មៅម៉ាកoppo
១១បណ្ណ័បបស ចំនួន៣សន្លឹក។
១២បណ្ណ័សម្គាល់យានយន្ត២សន្លឹក
១៣អត្តសញ្ញាណបណ្ណ២សន្លឹក
១៤បណ្ណ័ចាក់វ៉ាក់សាំង២សន្លឹក
១៥ដែកនិងទួណឺវីសសម្រាប់ឆ្កឹះសោរចំនួន៣សម្ភារបាត់បង់៖
១ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌ខ្មៅ សេរី២០១៩ ស្លាកលេខភ្នំពេញ៣២៤០ (រកឃើញខោអាវ)
២ម៉ូតូ១គ្រឿងម៉ាកHonda Beat ពណ៌សខៀវ សេរី២០១៨ ស្លាកលេខកណ្តាល១y៦៣០៦ ។
៣ធុងបាស់១គ្រឿងម៉ាកLD (រកឃើញវិញ) ។សភាពនៃរឿងហេតុ៖
កាលពីពេលវេលានឹងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោរទុកម៉ូតូ២គ្រឿង និងធុងបាស់១គ្រឿងនៅក្នុងផ្ទះ បន្ទាប់មកក៏មានជនសង្ស័យបាននាំគ្នាឆ្កឹះសោរយកម៉ូតូនឹងធុងបាស់បាត់ទៅ។ តែដោយសារម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រពន្ធ័GPS ក៏បានតាមរកឃើញលោតនៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមកជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះឆែកឆេរផ្ទះជួលនោះហើយដកហូតបានវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះនិងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការនគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់