ព័ត៌មានជាតិ

ទៀតហើយជនសង្ស័យជាលោក សង្ឃ ក្លែងក្លាយ ចំនួន ៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ : យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំុពេញ ជនសង្ស័យជាលោក សង្ឃ ក្លែងក្លាយ ចំនួន ០៧នាក់ និង អ្នក បេីក បរ រថយន្ត ចំនួន១នាក់ ត្រូវបានកម្លាំងនៃ អធិការ ដ្ឋាននគរបាលខណ្ឌ ពោធិ៍ សែនជ័យ ឃាតខ្លួន នៅថ្ងៃទី ១៣ ខែមករា ឆឆ្នាំឲ២០២៣ វេលា ម៉ោង ១១:៣០នាទី ព្រឹក ស្ថិត នៅ ភូមិ ព្រៃ ជី សាក់ សង្កាត់ចោមចៅ ទី ៣ ខណ្ឌ ពោធិ៍ សែនជ័យ កម្លាំងនៃ អធិការ ដ្ឋាននគរបាលខណ្ឌ ពោធិ៍ សែនជ័យ ឃាត់ ខ្លួន ជនសង្ស័យជាលោក សង្ឃ ក្លែងក្លាយ ចំនួន ០៧នាក់ និង អ្នក បេីក បរ រថយន្ត ចំនួន១នាក់ ។វត្ថុ តាំង ដក ហូត រួម មាន ៖ បាតសំរាប់ បិណ្ឌ ដាក់ បាយ ចំនួន ០៧គ្រឿង ,ស្បង់ ជីវ មួយ ចំនួន និង សម្ភារៈមួយ ចំនួន ទៀត ។
បច្ចុប្បន្ន ជន សង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌ ពោធិ៍ សែនជ័យ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់