ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯង

កំពត : ឲ្យបានដឹងថានៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៣វេលា ម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏១លើកកើតឡើងនៅចំណុចចន្លោះង្គោល គ ម លេខ ០៤. ០៥លើផ្លូវជាតិលេខ៣ ៣ កំពត កែប ត្រង់ចំណុចស្ពានក្បាលរមាសស្ថិតក្នុងភូមិជុំគ្រៀលឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត. រថយន្តបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯងដែលមានទិសដៅពីលិចទៅកើតហើយបានព្ទុះឆេះដោយខ្លួនឯងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្ឋាននគរបាលខេត្តកំពតអស់ទឹកចំនួន០៣សុីទែនទើបរលត់។
រថយន្តម៉ាក ឡង់រឺវែរពណ៏សរស្លាកលេខ ភ្នំពេញ២w8447បើកបរដោយឈ្មោះវណ្ណា. លីនសេដ្ឋនាភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិ. ទួលគោក. រាជធានីភ្នំពេញរបួស(ធ្ងន់។អ្នករួមដំណេីរ
ឈ្មោះស្រីសុឃានភេទប្រុសអាយុ៣៤ឆ្នាំរងរបួសស្រាលរស់នៅភូមិឃុំជាមួយគ្នា ។អ្នកទាំង២បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ករណីខាងលើនេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន០២នាក់ ប្រុស០១នាក់ធ្ងន់ប្រុស
ខូចខាតរថយន្ត១គ្រឿង(កម្រិតធ្ងន់ )។ចំណែករថយន្ត១គឿងបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្ដោះអាសន្ន។

 

មតិយោបល់