ព័ត៌មានជាតិ

ប៉ះ​គ្នា​តិច​តូច​អ្នកបើកបរ​ប្រកែក​តឹង​ស​សៃ​.​ក ធ្វើឲ្យ​សមត្ថកិច្ច​ឈឺក្បាល​

ភ្នំពេញ ៖ រថយន្ត​ការី​ឆ្លាម​មួយ​គ្រឿង​បាន​បើក​ថយ​ក្រោយ​ទៅ​ប៉ះ​ជាមួយ​និង​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង បណ្តាលឱ្យ​រង​ការខូចខាត​តិចតួច តែ​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម​មិន​ព្រម​ឈប់ រថយន្ត ធ្វើការ ដោះស្រាយ​ជាមួយ​ម្ចាស់​ម៉ូតូ ក៏​ព្យាយាម​បើករថយន្ត​គេច​បង្ក​ឲ្យមាន​ការភ្ងាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី ១៤ កក្កដា ២០១៤ នៅ​ចំណុច​ផ្លូវ​កោសដូង​ស្តុប​ម៉ុង​ឌី​យ៉ា​ល ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-6171 បើក​តាមផ្លូវ​២៣០ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1TH-7495 ដែល​ជិះ​ដោយ​បុរស​ពីរ​នាក់ បណ្តាលឱ្យ​រង​ការខូចខាត​តិចតួច ទាំងសងខាង ចំណែក​អ្នកបើកបរ ពុំ​មាន​រងរបួស​ទេ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ភាគី​ខាង​រថយន្ត​មិន​បាន​ឈប់​រថយន្ត​ធ្វើការ​សម្រួល​គ្នា​នោះទេ ក៏​ព្យាយាម​បើករថយន្ត​គេចខ្លួន ធ្វើឱ្យ​អ្នក​ម្ចាស់ ម៉ូតូ ដេញតាម​ពីក្រោយ​ទាន់​នៅ​ចំណុច ផ្លូវ​១៥៦ កែង​១៦១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ក៏​កើត​ជា​បញ្ហា​ដោយ​ម្ចាស់​ម៉ូតូ​យក​មួកសុវត្ថិភាព​គប់​ទៅលើ​កញ្ចក់​រថយន្ត​ផ្នែក​ខាងក្រោយ​ស្តាំ បណ្តាលឲ្យ​បែក ទើប​រថយន្ត​នេះ​ឈប់ រួច​ម្ចាស់ រថយន្ត​កាមរី​ឆ្លាម ក៏​បាន​ចុះចេញ ពី​រថយន្ត រួច​ស្រែក ថា​មាន​គេច​ចង់​ប្លន់​យក​រថយន្ត​របស់​គាត់​ធ្វើការ​មាន​ការ​ភ្ងាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ធ​ក្បែរ​នោះ ក៏​បាន​រាយ​ការណ៏​ទៅ​សមត្ថកិច្ច ភ្លាមៗ ហើយ​ប្រជា​ហែល​១០​នាទី​សមត្ថកិច្ច​ក៏​បាន​មក ដល់ កន្លែងកើតហេតុ ហើយ​ធ្វើ​ការសួរនាំ​ទើប​ដឹងថា​ជា​ករណី​គ្រោះថ្នាក់​ចរាច​រណ៏ មិនមែនជា ករណី​ឆក់ ប្លន់​នោះ​ទេ ។
​ទោះជា​សមត្ថកិច្ច បាន​មកដល់​កន្លែងកើតហេតុ​យ៉ាងណា ក៏​ភាគី​ទាំង​ពីរ​នៅ​តែ​ធ្វើការ​ប្រកែក​គ្នា​តឹង​ស​សៃ​.​ក យក​ត្រូវ​រៀងៗ​ខ្លួន ។ ឃើញ​ដូចនេះ​សមត្ថកិច្ច​ក៏​បាន​ជួយ​សម្របសម្រួល​ជិត​មួយ​ម៉ោង ដោយ​ចុងបញ្ចប់​ភាគី​ទាំងពីរ​បាន​បញ្ចប់រឿង គឺ​ព្រម​ទទួលយក​ស្មើ គ្នា​ដោយ​គ្មាន​អ្នកណា​ខុស និង​គ្មាន​អ្នក​ណា​ត្រូវ​៕
2014-07-15_090739

មតិយោបល់