ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់១នាក់​ នៅខេត្តក្រចេះ

ក្រចេះ : នៅថ្ងៃទី02 ខែកុម្ភ: ឆ្នាំ2023 វេលាម៉ោង9:30នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ401 -402 ស្ថិតនៅភូមិអូគ្រៀង ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ7(ក្រចេះ-ស្ទឹងត្រែង)។
-រវាងរថយន្តបុកម៉ូតូ។
រថយន្តធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង ម៉ូតូធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង(បញ្រ្ចាស់ទិសគ្នា)។
បណ្ដាលឲ្យមនុស្សស្លាប់ចំនួន 3/0នាក់ និងរបួសធ្ងន់ចំនួន 1/0នាក់ ។
១.ឈ្មោះអេត.ចន្ធីភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអូគ្រៀងឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះមិនពាក់មួកសុវត្ថិភាពជានាក់បេីកបរ។
២.ឈ្មោះ ឡុំ ពញ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នាជានាករួមដំណេីរមិនពាក់មួកសុវត្ថភាព។
៣.ឈ្មោះ ចិន វុិត ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិខាងលេី ជានាក់រួមដំដំណេីរ មិនពាក់មួកសុវត្ថភាពនាក់ទាំងបីបានស្លាប់កន្លែងកេីតហេតុ។
៤.ឈ្មោះស្រុីនសៅភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិខាងលេីរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តជានាក់រួមដំណេីរ។
-មូលហេតុ : ស្រវឹង ។
ក្រោយពេលកេីតហេតុនាក់បេីបរថយន្តបានរត់កេចខ្លួនបាត់។
រថយន្តម៉ាកហុីយ៉ាន់ដាយពាក់ស្លាលេខតាកែវ ៣A.១១៣៦ ខូចខាតស្រាល។
ចំណែកម៉ូតូម៉ាកអុិចសុិនធ័រ១គ្រឿងគ្មានស្លាកលេខខូចខាតធ្ងន់។

 

មតិយោបល់