ព័ត៌មានជាតិ

ករណីអំពើលួច (ឆក់ទូរសព្ទ័) នៅចំណុចតាមផ្លូវ២០៤ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី នៅចំណុចតាមផ្លូវ២០៤ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ៖
-ឈ្មោះ សែម រតនា ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរសិស្ស។
ជនសង្ស័យ០១នាក់៖
-ឈ្មោះ ផល វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល(ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+)ធ្លាប់ជាប់ពន្ធគារពីបទលួចកាលពីឆ្នាំ២០១៨ រយ:ពេល១ឆ្នាំកន្លះ។
វត្ថុតាងដកហូត៖
.ម៉ូតូ ០១គ្រឿង ម៉ាកHonda C១២៥ ពណ៏ខ្មៅ សេរី២០០៨ ស្លាកលេខភ្នំពេញ ១AL៣៨៦០ (របស់ជនសង្ស័យ)។
.ទូរសព្ទ័០១គ្រឿងម៉ាកoppo A១៥ ពណ៏ខ្មៅ(របស់ជនរងគ្រោះ)។
សភាពនៃរឿងហេតុ
កាលពីវេលាកើតហេតុខាងលើ
នៅពេលជនរងគ្រោះកំពុងដើរកាន់ទូរសព្ទ័ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើបានជិះម៉ូតូ០១គ្រឿង បានមកធ្វើសកម្មភាពឆក់ទូរសព្ទ័ពីដៃជនរងគ្រោះ ហើយជិះរត់គេចខ្លួនបាត់ទៅ។ លុះមកដល់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី។

មតិយោបល់