ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបង្រ្កាបក្មេងទំនើងមួយក្រុម ក្រោយធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវទីសាធារណៈ​

ខេត្តពោធិ៍សាត់ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង០០ និង២៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ​ បានចុះបង្ក្រាបក្មេងទំនេីងមួយក្រុម (ជិះម៉ូតូបង្ហោះតាមផ្លូវទីសាធារណ:​) នៅចំណុចផ្លូវជាតិលេខ០៥ ស្ថិតនៅភូមិខ្នាចរមាស​ ឃុំបឹងខ្នារ​ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៦នាក់ ១-ឈ្មោះ​ ហុង​ អេងហួត​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ ២-ឈ្មោះ​ ធីណា​ រក្សា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ ៣-ឈ្មោះ​ សុន​ ស៊ីវម៉ី​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ ៤-ឈ្មោះ​ សួន​ រ៉ាម៉ន​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ ៥-ឈ្មោះ​ សឿន​ ពេទ្យ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ អ្នកទាំង៥នាក់រស់នៅភូមិតាលោ​ ឃុំតាលោ​ ស្រុកតាលោសែនជ័យ និងទី៦-ឈ្មោះ​ មូល​ ម៉ូវ​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅភូមិព្រៃតាឡង់​ ឃុំផ្ទះរុង​ ស្រុកតាលោសែនជ័យ ។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០៣គ្រឿង ១-ម៉ាកSONIC ពណ៌ខ្មៅ គ្មានផ្លាកលេខ ២-ម៉ាក EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ ៣-ម៉ាក EXCITER ពណ៌ខៀវ ពាក់ផ្លាកលេខ​ ពោធិ៍សាត់​ 1N-4849 ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមទាំងម៉ូតូចំនួន ០៣គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ៕

មតិយោបល់