ព័ត៌មានជាតិ

ករណីបុរសម្នាក់ជិះម៉ូតូដឹកឈើបែកកង់ក្រោយដួលខ្លួនឯងបណ្តាលអោយស្លាប់ នៅខេត្តក្រចេះ

ក្រចេះ : នៅថ្ងៃទី ១០.កុម្ភះ.ឆ្នាំ២០២៣ ម៉ោង៣:៣៨នាទី លេីផ្លូវលំ នៅត្រង់ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ មានករណីឧប្បទ្ទវហេតុ ជិះម៉ូតូឌុបឈេីបែកកង់ក្រោយដួលបង្កឡេីងដោយខ្លួនឯង
-ដោយម៉ូតូម៉ាកកែច្នៃ ដឹកឈេីសុក្រំ អ្នកបេីកបរឈ្មោះឆាង ភក្ដី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិត្រាំដុំ ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ បានបើកបរម៉ូតូដឹកឈេីសុក្រំ ធ្វេីដំណេីរពីទិសខាងជើង ទៅទិសខាងត្បូងលុះដល់ចំណុចកេីតហេតុខាងលេីម៉ូតូបែកកង់ខាងក្រោយរេចង្កូតធ្លាក់ផ្លូវសង្គាត់អ្នកបេីកបរម៉ូតូស្លាប់នៅហ្នឹងកន្លែងកេីតហេតុ។
-ក្រោយពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវឌ្ឍន: ចុះទៅកន្លែង កេីតហេតុបានពិនិត្យ ធ្វេីកំណត់ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

មតិយោបល់