ព្រៃវែងៈ វាពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង នៅគ្រាដែលបុរសវ័យកណ្តាល ពោរពេញដោយកម្លាំងម្នាក់ បានធ្វើសកម្មភាព ចាប់សង្គ្រប់ ទៅលើលោកយាយម្នាក់ ដែលមានវ័យដល់ទៅ៧៧ឆ្នាំ ទៅហើយនោះ រំលោភយ៉ាងព្រៃផ្សៃ រហូតបានសម្រេចបំណង ខណៈដែល លោកយាយកំពុងតែអង្គុយ ជម្រះស្មៅក្នុងចំការស្វាយ របស់ខ្លួន ដោយជនសង្ស័យ មើលពីក្រោយស្មានតែស្រីវ័យក្មេងនោះ។
បើតាមសមត្ថកកិច្ចនគរបាល ស្រុកស៊ីធរកណ្តាល បានប្រាប់Post News ឲ្យដឹងថា ហេតុការខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងចំការស្វាយ របស់ជនរងគ្រោះ ក្នុងភូមិ បាប្រៃយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលស្រុកស៊ីធរ កណ្តាលបានឲ្យដឹងទៀតថា លោកយាយជាជន រងគ្រោះដែលត្រូវរង ការរំលោភយ៉ាងព្រៃផ្សៃ នោះមានឈ្មោះ សេង លាត អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិព្រែចង្ក្រាន ឃុំព្រែកចង្ក្រាន ។ ចំណែកឯជនល្មោភកាម នោះមានឈ្មោះ គ្រុត ស៊្រន អាយុ៤០ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំ កើតហេតុខាងលើ មានប្រពន្ធនិងកូន។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ លោកយាយលាត គាត់ បានចេញទៅចំការស្វាយ របស់គាត់នៅ ភូមិបាប្រៃយ៍ ដែលនៅខាងក្រោយ ភូមិគាត់រស់នៅដើម្បីជម្រះស្មៅ ។ នៅខណៈដែលគាត់កំពុងតែអង្គុយ ជម្រះស្មៅនោះក៍ស្រាប់តែបុរសឈ្មោះ គ្រុត ស៊្រន បានលបចូលមកពីក្រោយ ហើយធ្វើសកម្មភាព ចាប់សង្គ្រប់ពោបពីលើលោកយាយ ទោះបីលោកខំរើបំម្រះនិង អង្វរយ៉ាងណាក៍ជននេះមិនស្តាប់ដែរ ហើយខំប្រតិបត្តិការណ៍ រហូតបានសម្រេចបំណង ទើបប្រាស់ខ្លួនរត់ទៅលាក់ខ្លួនពួនអាត្មា។
ចំណែកលោកយាយវិញ ខំងើបឡើងទាំងត្រដាបត្រដួស វិលមកផ្ទះ រាយរ៉ាប់ប្រាប់កូនចៅថា ឈ្មោះស៊្រន ចាប់រំលោភ គាត់នៅចំការស្វាយ។ ភ្លាមៗនោះក្រុមសាច់ញ្ញាត្តិ ក៍បានមកប្តឹងសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋាន បានចេញទៅ អន្តរាគមន៍ភ្លាមៗ និងស្រាវជ្រាវរហូតឃាត់ខ្លួន បានជនសង្ស័យឈ្មោះគ្រុត ស៊្រន បាននៅចំណុចវាលខាងត្បូង ភូមិបាប្រិយ៍ ឃុំព្រែកចង្រ្កាន ហើយនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាពចាប់រំលោភ លើលោកយាយ លាតរហូតបានសម្រេចមែន ។ ហើយពេលចូលទៅចាប់រំលោភនោះខ្លួន មើលពីក្រោយ ទៅស្មានតែជនរងគ្រោះ ជាស្រីនៅក្មេង ហើយដល់ពេលចាប់សង្គ្រប់ ទើបដឹងថា យាយចាស់ ហើយដើម្បី បំពេញចំណង់តណ្ហាខ្លួន ក៍ខំប្រឹងរហូតបានសម្រេចតែម្តងទៅ។
លុះក្រោយមកក៍មាន សមត្ថកិច្ចមកចាប់ខ្លួនតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកស៊ីធរ កណ្ដាលកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់