ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី ៥) ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ ​: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃច័ន្ទ រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ:ឆ្នាំ២០២៣

+របាយការណ៍វឌ្ឍនភាពស្តីពី ការឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី ) ពាក់ព័ន្ធនឹងបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។​តាមការបំភ្លឺរបស់ជនសង្ស័យចំនួន ២៤នាក់ (ស្រី ) បានឲ្យសមត្ថកិច្ចយើងដឹងថា៖

    +មានជនសង្ស័យចំនួន ១៦នាក់ ភេទប្រុស ជាប់ពាក់ព័ន្ធនឹងបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់) យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ដោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប សរុប ១៨ដង

+សម្ភារវត្ថុតាងចាប់យកបាន៖

ម៉ូតូចំនួន ៩គ្រឿង

ទូរស័ព្ទដៃចំនួន ១០គ្រឿង

មួកសុវត្ថិភាពចំនួន

ពូថៅ ១ដើម

កាំបិតប៉័ងតោ ១ដើម

ស្លាកលេខម៉ូតូ ១ផ្ទាំង

    +មានជនសង្ស័យចំនួន ២នាក់ ភេទប្រុស ពាក់ព័ន្ធនឹងបទល្មើស ទទួលផលចោរកម្ម

+សម្ភារវត្ថុតាងចាប់យកបាន៖

ទូរស័ព្ទដៃចំនួន ១២គ្រឿង (ផលនៃអំពើចោរកម្ម)

    +ចំណែកជនសង្ស័យ ៦នាក់ (ស្រី ) ផ្សេងទៀត មិនពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ

    ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី

មតិយោបល់