ព័ត៌មានជាតិ

ផឹកស្រាស្រវឹងជេរម្តាយមិនអស់ចិត្ត វាយបំផ្លាញសម្ភារ:ក្នុងផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន!

កណ្តាល: បុរសម្នាក់ផឹកស្រវឹងជាប្រចាំ ជេររករឿងម្តាយរួចបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧
នៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ ថេង ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលស្រុកលើកដែក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ថេង ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅៗភូមិឃុំកើតហេតុខាងលើ (ត្រូវជាម្តាយបង្កើតជនសង្ស័យ)។

ជនសង្ស័យមានឈ្មោះ សុខ សុឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ និងមានទីលំនៅៗជាមួយម្តាយក្នុងភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន)។ សម្ភារៈខូចខាតរួមមាន៖ ពាងទឹកធំ ចំនួន១,ធុងទឹកជ័រ (ធុងស្ពេត្រូ)ចំនួន២,ចង្ក្រានឡូវ (ធ្វើពីដីឥដ្ឋ)ចំនួន២,ទូរសព្ទដៃ ចំនួន៣គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

នគរបាលស្រុកលើកដែក បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី ជនសង្ស័យឈ្មោះ សុខ សុឃឿន បានអង្គុយផឹកស្រានៅលើគ្រែកៀនផ្ទះ ចាប់តាំងពីព្រឹកប្រហែលម៉ោង៨ព្រឹក តែម្នាក់ឯងរហូតដល់ម៉ោងកើតហេតុខាងលើជនសង្ស័យបានស្រវឹងស្រាហើយជេររករឿងម្តាយរួចបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដូចបានរៀបរាប់ខាងលើស្រាប់ ភ្លាមនោះឈ្មោះ គង់ ថេង ជាម្តាយក៏បានចូលទៅឃាត់ ស្រាប់តែពេលនោះជនសង្ស័យឈ្មោះ សុខ សុឃឿន បានច្រានម្តាយដួលខផ្ទប់ទៅនឹងជញ្ជាំងភ្លាមនោះកូនៗរបស់ឈ្មោះ គង់ ថេង និងត្រូវជាបងប្អូនសុខសុឃឿនក៏បាននាំគ្នាចូលទៅឃាត់ និងចាប់ជនសង្ស័យ សុខ សុឃឿន ចេញរួចទូរសព្ទប្តឹងមកប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ចុះទៅឃាត់ខ្លួនហើយនាំបញ្ជូនមកផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តចាត់ការកសាងសំណុំបញ្ជូនតាមនីតិវិធី៕

មតិយោបល់