ព័ត៌មានជាតិ

ផឹកស្រាក្លែមសម្ដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់

កំពង់ធំ: អំពើហឹង្សាមួយបានកើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតត្រូវជាប់ខ្នោះ ដោយសារតែទាស់ ពាក្យសំដី ក្នុងពិធីជួបជុំមួយ ដែលបានស្វាគមន៍ដោយទឹកប្តូរនិស័យ ដែលបង្កឲ្យ កើតជម្លោះពាក្យសំដី ជជែកយកឈ្នះរាងខ្លួនទីបំផុត ត្រូវបានបញ្ចប់ជីវិតបុរសម្នាក់ស្លាប់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលបានចាប់ខ្លួន ជនសង្ស័យម្នាក់ ពីបទអំពើឃាតកម្ម ដោយសារតែទំនាស់ពាក្យ សំដីនៅពេលកំពុងស៊ីផឹក នៅក្នុងលំនៅដ្ឋានមួយក្នុងភូមិ ជាំផល ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ កាលពីវេលាម៉ោង ៦និង២៥នាទីល្ងាច។

បើតាមសាក្សីដែលបានដឹងពីហេតុការណ៍ បានបញ្ជាក់ថា ជនដៃដល់ត្រូវគេស្កាល់ឈ្មោះថា សូ សំអឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បាននាំគ្នាស៊ីផឹកយ៉ាងសប្បាយ ក្រោយមកក៏ មានសំលេង ជជែកឡើង សសៃករដាក់គ្នា ខណ:ពេលនោះក៏បានយក ដំបងវាយទៅលើជន ដែលជាបុរស ចូលរួមក្នុងពិធីជួបជុំនោះ។ ចំណែកជនរងគ្រោះមាន ឈ្មោះ អាត ឆៃលី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ព្រៃកាបាស ឃុំព្រៃកាបាស ស្រុកព្រៃកាបាស ខេត្តតាកែវ ត្រូវចំគុម្ភត្រចៀក ផ្នែកខាងឆ្វេង ប្រវែង៣សង់ទីម៉ែត្រជំរៅ ១សង់ទីម៉ែត្រ ផុងលលា ក្បាល ផ្នែកខាងក្រោយ និងកញ្ចឹងក ហើមខ្លាំង បានស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពីកើតហេតុ លោក អួង ម៉ាលី អធិការស្រុកសណ្ដាន់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួន ជនដៃដល់ បញ្ជូលមកអធិការ ធ្វើកំណត់ហេតុ ដើម្បីបញ្ជូនមកស្នងការ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ សមត្ថកិច្ច ធ្វើកុសលវិច្ច័យ លើសាកសព រួចរាល់ ហើយក៏ប្រគល់សាកសពជូនសាច់ញាតិឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (1) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (2) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (3) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (4) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (5) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (6) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (7) ផឹកស្រាក្លែមសំដី ទាស់គ្នាវាយផ្អើលពេញវង់ស្រា ស្លាប់ម្នាក់ (8)

 

មតិយោបល់