ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរស័ព្ទដៃម៉ាកi Phone13Pre Max

ភ្នំពេញ : យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអោយដឹងថា ករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាកIPhone 13pre max) ហេតុការណ៍ នេះបានកើតឡើង កាលពីថ្ងៃទី25-02-2023 វេលា ម៉ោង ២:18 នាទី នៅចំណុចមុខផ្ទះ184 ផ្លូវ19 (ខាង ក្រោយសាលារចនា) ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូន ពេញ -ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះហើយ ភ្លាមមកកម្លាំងជំនាញយុត្តិធម៍នៃអធិការដ្ឋាន-ប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងការិយាល័យកំរិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ បានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ ខ្លួន បានជន សង្ស័យម្នាក់ នៅចំណុច ស្តុបអូឡាំពេជ្រ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី 2-03-2023 វេលា ម៉ោង 00:30នាទី

អត្តសញ្ញាណជនសង្ស័យ
-ឈ្មោះ អោក ធីរ៉ូ ភេទប្រុស អាយុ 27ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ477 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

វត្ថុតាងដកហូត
-ម៉ូតូម៉ាកHonda click ពណ៍ស ក្រហម ស្លាក លេខ ភ្នំពេញ 1HZ:1538
– ទូរសព្ទ័ដៃម៉ាកRemi 5G ពណ៍ខៀវចំនួន១គ្រឿង
-សោរម៉ូតូពណ៍ក្រហម ចំនួន១

ទិសដៅបន្ត: អធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេី ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់