ព័ត៌មានជាតិ

រថយន្តនិងម៉ូតូ បុកពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅស្រុកភ្នំព្រឹក

បាត់ដំបង : យោងតាមផេក អគ្គស្នងកាដ្ឋានគរបាលជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង៤០នាទី ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែង ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត និងម៉ូតូ រថយន្តបង្ករម៉ាក Hilux Revo ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 2C-9900 អ្នកបើកបរឈ្មោះ ម៉ៅ ចាល់ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិចមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូម៉ាកវេវ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 1AM-4857 អ្នកបើកបើរឈ្មោះ ធី រស្មី អាយុ ៣៧ ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) ។ តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលដោយសារ ភាគីខាងរថយន្តបើកបរមិនប្រកាន់ស្តាំទើបបណ្តាលឲ្យជ្រុលទៅបុកភាគីម៉ូតូពេញទំហឹងតែម្តង។

បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹក បានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់