ព័ត៌មានជាតិ

សម្រេចឃុំខ្លួនថៅកែហាងកាត់ដេរ «រតនៈរចនាម៉ូដ» ពាក់ព័ន្ធសំណុំរឿង ហិង្សាលើតាកង់៣

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់នៅមុននេះបន្តិចថា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក តុប ឈុនហេង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើបុរសជាថៅកែហាងកាត់ដេរ «រតនៈរចនាម៉ូដ» ពាក់ព័ន្ធសំណុំរឿង ហិង្សាលើបុរសរត់រ៉ឺម៉កកង់៣ហើយ។

លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ថា លោកបានចោទប្រកាន់ជនជាប់ចោទ ឈ្មោះ ពៅ រតនៈ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនជាប់ចោទមានឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៣៨F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្រោយពីជនជាប់សង្ស័យរងការចោទថាបាន វាយទៅលើបុរសវ័យចំណាស់ជាអ្នករត់រ៉ឺម៉កកង់បីម្នាក់ បណ្តាលឲ្យបាក់ដៃឆ្វេង នៅគ្រាដែលបុរសរងគ្រោះឈប់រ៉ឺម៉កកង់បីរបស់គាត់នៅមុខហាងកាត់សម្លៀកបំពាក់របស់ជនជាប់ចោទដើម្បីរង់ចាំភ្ញៀវ។

ហេតុការណ៍ហិង្សា ខាងលើបានកើតឡើង កាលពីម៉ោងជិត១១យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នៅមុខផ្ទះជនជាប់សង្ស័យ នៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕

ហៅកែហាង រចនាម៉ូដថៅកែហាងរចនាម៉ូដ (8)ថៅកែហាងរចនាម៉ូដ (9)ថៅកែហាងរចនាម៉ូដ (2)ថៅកែហាងរចនាម៉ូដ (3)ថៅកែហាងរចនាម៉ូដ (4)ថៅកែហាងរចនាម៉ូដ (5)ថៅកែហាងរចនាម៉ូដ (6)ថៅកែហាងរចនាម៉ូដ (7)

មតិយោបល់