(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកាសែតបរទេស ឬអ្នកទាំងឡាយណាមួយដែលហៅខ្លួនថាជារបបយោធា ឬក៏ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈគឺជារដ្ឋប្រហារ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចេញផ្សាយលើសារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានបញ្ជាក់ថា បណ្ដាប្រព័ន្ធផ្សព្វ ផ្សាយបរទេសត្រូវបានព្រមានកុំឱ្យប្រើប្រាស់ពាក្យក្រុមប្រឹក្សាយោធា, របបយោធា ឬរបបសឹកមកពិព័ណ៌នាលើរដ្ឋាភិបាលសព្វថ្ងៃ ហើយ បើនៅតែបន្តល្មើសនឹងការព្រមាននេះ នោះពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលមានស្រាប់។
ព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ជាពេលដែលយោធាមីយ៉ាន់ម៉ាទម្លាក់រដ្ឋាភិបាលស៊ីវិលពីអំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានសារព័ត៌មានបរទេសលោកខាងលិច និងបណ្ដាប្រទេសលោកខាងលិចផ្ទាល់ចាត់ទុកថាជាការធ្វើ រដ្ឋប្រហារយោធា៕
ប្រភព៖ Reuters
មតិយោបល់