ព័ត៌មានជាតិ

និស្សិត​ដែល​លក់ខ្លួន​នា​រដូវក្តៅ​ដើម្បី​រក​លុយ​មក​ផ្គត់ផ្គង់​ការសិក្សា​

​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​នា​រដូវក្តៅ បញ្ហា​រកស៊ី​ផ្លូវភេទ នៅ ខេត្ត Quang Binh មាន​សិស្ស​និស្សិត​ជា​ច្រើន បាន​ចេញ​មុខ​លក់ខ្លួន សម្រាប់​ការ​រក​លុយ ដើម្បី​ចំណាយ​ផ្ទាលខ្លួន និង បងថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ ខាងមុខ​។​
​នៅ​ថ្ងៃ​ទី ១២ ខែ កក្កដា កន្លងទៅនេះ ភ្នាក់ងារ​ប៉ូលិស ប្រចាំ​ស្រុក Bo Trach ខេត្ត Quang Binh ក្នុង​ប្រទេស​វៀតណាម បាន​កាត់ទោស​ជន់​ជាប់ចោទ ឈ្មោះ Trieu Thi Dao កើត​នៅ ឆ្នាំ ១៩៧៨ រស់នៅ ឃុំ Thanh Trach ស្រុក Bo Trach ស្តី​ពី​ការចោទប្រកាន់​ពាណិជ្ជកម្ម​ផ្លូវភេទ ឬ​ការជួញដូរ​ផ្លូវភេទ​។​

​នៅ​ម៉ោង ១០ យប់ កាលពី​ថ្ងៃ​ទី ៤ ខែ កក្កដា កងកំលាំង​ប៉ូលិស ក្នុង​ខេត្ត Quang Binh បាន​បង្ក្រាប បញ្ហា​ផ្លូវភេទ​នៅ​ថ្ងៃ​ឈប់សម្រាក នៅ​ភូមិ Starfish Thanh Khe នៅ​ឃុំ Thanh Trach ដែល​ជា​កន្លែង​រកស៊ី​ផ្លូវភេទ​របស់ Trieu Thi Dao ដោយ​មាន​ស្ត្រី​ពេស្យាចារ ៣ នាក់​។​ក្នុងចំណោម​ស្ត្រី​ពេស្សាចារ​នោះ មាន​ម្នាក់​ឈ្មោះ Pham Thi Dung កើត​នៅ​ឆ្នាំ ១៩៩២ ជា​និស្សិត​ឆ្នាំ ទី ២ នៃ​សាកលវិទ្យាល័យ Ha Tinh​។ នាង Dung បាន​សារភាព​ថា ខណៈ​ដែល​រដូវក្តៅ នៅ Quang Binh ជា​ពេលវេលា​ដែល​ត្រូវ​រក​លុយ ដោយ​ការលក់ខ្លួន ដើម្បី​យក​មក​ផ្គត់ផ្គង់​ការចំណាយ​ផ្ទាល់ខ្លួន និង​សម្រាប់​ការសិក្សា​ឆ្នាំ​នាពេលខាងមុខ​។​

​អតិថិជន​ដែល​មក​ដៃគូ​រួមភេទ នៅ​ម៉ូ​តែ​ល Starfish ត្រូវ​ចំណាយ ២ សែន​ដុង ប្រសិនបើ​ត្រូវការ​លឿន គឺ ៤ សែន​ដុង ក្នុង​មួយ​យប់​សម្រាប់​មនុស្ស​ម្នាក់​។​​សម្រាប់​លុយ​ទាំងអស់នោះ គឺ​ស្ត្រី​ដែលជា​អ្នក​ទៅ​បម្រើ​នោះ បានត្រឹមតែ ពាក់កណ្តាល​៕
VN

មតិយោបល់