ព័ត៌មានជាតិ

ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) នៅចំណុចលើផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖  យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង៣០នាទី
នៅចំណុចលើផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់
.ឈ្មោះ វង្ស សុខផេន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ។
.មានទីលំនៅសព្វថ្ងៃភូមិឈើទាលឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់៖
១.ឈ្មោះ ចឺត ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅសព្វថ្ងៃភូមិ ព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។(ឃាត់ខ្លួន)
២.ឈ្មោះ ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។(គេចខ្លួន)
វត្ថុតាងចាប់យករួមមាន៖
១.ទូរស័ព្ទម៉ាក oppo ពណ៌ស្វាយចំនួន ០១គ្រឿង (របស់ជនរងគ្រោះ) ។
២.ម៉ូតូម៉ាកហុងដា C125 គ្មានស្លាកលេខ ចំនួន០១គ្រឿង (របស់ជនសង្ស័យធ្វើសកម្មភាព)។
សភាពនៃរឿងហេតុ
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)ចំនួន០៤លើកមកហើយ។
នៅថ្ងៃកើតហេតុវេលាម៉ោង១០នឹង៣០នាទីជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូម្នាក់០១គ្រឿង ដោយជនសង្ស័យឈ្មោះ ចឺត ជាតិ ជិះម៉ូតូសង់C125 គ្មានស្លាកលេខ ចំណែកជនសង្ស័យឈ្មោះ ថា ជិះម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ឆ្លងស្ពានព្រែកតាមាក់មកពីស្រុកខ្សាច់កណ្តាល គោលបំណង់មកធ្វើសកម្មភាពឆក់នៅលើផ្លូវជាតិលេខ៦។ ពេលជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមកដល់ចំណុចមុខសាលាបឋមសិក្សាកោះរកា ភូមិកោះរកាឃុំ ព្រែកអញ្ចាញ(ទិសដៅពីជើងទៅត្បូង) ក៍បានឃើញជនរងគ្រោះជិះម៉ូតូម៉ាកZoomerឌុបកូនពីមុខទុកទូរសព្ទ័នៅហោប៉ាវខោ ភ្លាមនោះជនសង្ស័យឈ្មោះ ចឺត ជាតិ បានជិះម៉ូតូទៅក្បែរម៉ូតូជនរងគ្រោះហើយលូកដៃឆក់យកទូរស័ព្ទ របស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះថា ជិះម៉ូតូពីក្រោយ ពេលឆក់យកទូរស័ព្ទជនរងគ្រោះបាន ជនសង្ស័យទាំងពីរនាក់ ក៏នាំគ្នាជិះម៉ូតូគេច ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យនឹងស្រែកចោរៗ រហូតដល់ចំណុចជិតស្ពានព្រែកតាម៉ាក់ជនរងគ្រោះតាមទាន់ ហើយជនសង្ស័យឈ្មោះ ចឺត ជាតិ បានផ្តួលម៉ូតូរត់ ភ្លាមនោះសមត្ថកិច្ចយើងដែលនៅគោលដៅស្ពាន បានឃាត់ខ្លួនជនសង្ស័យនឹងវត្ថុតាង ចំណែកជនសង្ស័យឈ្មោះ ថា បានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចយើងបានយកជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចឺត ជាតិ បានសារភាពថា ខ្លួននឹងបក្សពួកម្នាក់ទៀតឈ្មោះ ថា ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។
ចំពោះជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនឹងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

មតិយោបល់