ព័ត៌មានជាតិ

រន្ធត់ណាស់! កឺៗបើករថយន្តបុករះចូលតូបផ្ទះលក់ឥវ៉ាន់ បណ្ដាលឲ្យមនុស្សរបួសធ្ងន់ និងខូចខាតម៉ូតូ ២គ្រឿង

ព្រះសីហនុ: នៅវេលាម៉ោង ១និង០០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនជាតិចិនបើករថយន្តបុករះចូលតូបផ្ទះលក់ឥវ៉ាន់ ស្ថិតក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក Range Rover បើកបរដោយបុរសជនជាតិចិន បុករះចូលតូបផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួនពីរនាក់។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover ពណ៌ស្ក ពាក់ស្លាកភ្នំពេញ 2T-2993 បើកបរដោយបុរសជនជាតិចិន បើកមកធ្វើនៅការ៉ាសឡាន ស្រាប់តែចេញមកវិញក៏បុករះតូបប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង។
ក្រោយពេលកើតហេតុម្ចាស់រថយន្តជនជាតិចិន បានសងសំណង់ទៅជនគ្រោះ និងម្ចាស់តូបដែលខូចខាតចំនួន ៣,០០០ដុល្លារដើម្បីបញ្ចប់រឿង។ រីឯអ្នកបើកបររថយន្តជនជាតិចិន និងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោក និងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់