ព័ត៌មានជាតិ

ករណីជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរជនសង្ស័យលួចម្ចាស់ដេញភែ្លត…

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ៨ រោចខែផល្គុនឆ្នាំខាលចត្វាសកិ.ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២៣ វេលាម៉ោង ៩.៣០នាទី មានករណីអំពើលួច(ម៉ូតូ)មួយករណីកើតឡើងនៅចំណុចមុខតូបលក់ដូរលើផ្លូវលំ ក្នុងភូមិទួលការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ក្រហមសេរី ២០១៩ឡើងតែម ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1GQ-7243 បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ.១២៥ ពណ៌ខ្មៅ សេរី ២០១៩ ពាក់ផ្លាកលេខតាកែ1s.0393 ជារបស់ជនរងគ្រោះឈ្មោះ ជឿន ឆាន្នី ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ ខណ:ពេលដែលជនរងគ្រោះទុកម៉ូតូប្រហែសមិនដកកូនសោរ ហើយចូលទិញឥវ៉ាន់ តែពេលធ្វើសកម្មភាពជនរងគ្រោះបានឃើញភ្លាមៗ បានស្រែក ក៏មានប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដែលល្បាតតាមដងផ្លូវជួយធ្វើអន្តរាគមន៍ភ្លាមៗ ដេញតាមរហូតមកដល់ចំណុចផ្លូវឆ្លងស្ទឹងស្លាគូ ស្ថិតក្នុងភូមិមឿងចារ្យ ជនសង្ស័យទាំង២នាក់បានផ្ដួលម៉ូតូ របស់ខ្លួន និងម៉ូតូរបស់ជនរងគ្រោះចោលនៅមាត់ស្ទឹង រួចរត់ឆ្លងស្ទឹងគេចខ្លួនបាត់។ បច្ចុបន្ន ម៉ូតូជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់ជូនម្ចាស់ដើមវិញរួចហើយ រីឯវត្ថុតាងម៉ូតូជនសង្ស័យបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងនមស្រាវជ្រាវអត្តសញ្ញាណជនល្មើសចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

មតិយោបល់