ក្រចេះ: ជនសង្ស័យជាឪពុកម្នាក់ ត្រូវបាននគរបាលស្រុកសំបូរធ្វើការ ចាប់ខ្លួនក្រោយមានការបែកធ្លាយថា រូបគេធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើត មានអាយុ១៣ឆ្នាំ រហូតបានសម្រេចជាបន្តបន្ទាប់រហូតដល់ទៅជាង១០លើក។
ជនសង្ស័យមានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
ការចាប់ខ្លួនគឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ក្រោយពីនាងក្មេងស្រីរងគ្រោះបានសម្រេចទម្លាយរឿងនេះ។ ក្មេងស្រីរងគ្រោះបានប្តឹងមកនគរបាលថា ឪពុកនាងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ មកម្ល៉េះ។ តែនាងមិនហ៊ានប្រាប់រឿងនេះឲ្យម្តាយឬនរណាផ្សេងឲ្យដឹងនោះទេ ដោយសារតែនាងខ្លាចនិងពាក្យគំរាមពីជនជាឪពុក។ ក្មេងស្រីរងគ្រោះជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់៕
មតិយោបល់