ព័ត៌មានជាតិ

ក្រុម​ស្ត្រី​តវ៉ា ៖ World Cup 2014 ផ្តល់​ក្តីស្រលាញ់​ឲ្យ​ខ្ញុំ​វិញ​មក​

​នៅពេលដែល World Cup 2014 ឈាន​ដល់​ការប្រកួត​វគ្គ​ចុងក្រោយ ទៅហើយ និង​ទាក់ទាញ​បំផុត នោះ បុរស​ភាគច្រើន​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ ប្រទេស​ចិន ហាក់បីដូច​ជា​ជ័រកាវ ជាប់​នឹង​អេក្រង់​ទូរទស្សន៍ មិន​អាច​ទៅ​ណា​។​

​ដើម្បី​តវ៉ា​ប្រឆាំង នឹង​ញៀន​មើល​បាល់ទាត់​របស់​ប្តី​ខ្លួន ស្ត្រី​ចំនួន ១២ នាក់ នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ បាន​កាន់​បដា ចង់​លុបបំបាត់​ការប្រកួត World Cup ។
​ក្រុម​ស្ត្រី​ទាំង ១២ នាក់​នោះ​បាន​ហែ​ក្បួន​នៅ Century Avenue, People’s Park និង Metro-City ជាមួយ​នឹង​បដា និង​សរសេ​រលើ​ខ្នង​ពាក្យពេចន៍​ថា ” World Cup សូម​ផ្តល់​ក្តីស្រលាញ់​ឲ្យ​ខ្ញុំ​វិញ​មក យើង ត្រូវការ​ទារក តើ​ប្តី​ខ្ញុំ​នៅ​ទីណា​?” ។​

​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នៅ Hoi បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង ជាមួយនឹង​ប្តី​របស់​គាត់ ដោយ​មិន​រវល់​នឹកនា​ចំពោះ​ខ្លួន រវល់​តែ​មើល​បាល់ទាត់ ។​
​អ្នកដំណើរ​ជាច្រើន​ដែល​ឆ្លងកាត់​តំបន់​ខាងលើ បាន​ចុះហត្ថលេខា គាំទ្រ​ចំពោះ​ស្ត្រី ទាំង ១២ នាក់​នោះ​។ តែ​ទោះជា​យ៉ាងណា អ្នក​ស្នេហា​កីឡា នៅតែ​គិតថា វា​ជា​ការ​លំអៀង ដ៏​គួរឲ្យ​អស់សំណើច ។​

​អ្នកលេង​អន​ឡា​ញ បាន​បញ្ចេញមតិ​រិះគន់​ចំពោះ​ស្ត្រី​ទាំង ១២ នាក់​នោះ ថា “​ពួកគាត់​ចង់​ល្បី​ខ្លាំង ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​រិះគន់ថា សកម្មភាព​ដ៏​គួរឲ្យ​អស់សំណើច និង​ឆ្កួតៗ​។ អ្នក​ផ្សេង​ទៀត​ក៏​បាន​បញ្ចេញមិត​ថា ហេតុ​អ្វី​ពួក​គាត់​ចង់ឲ្យ​យើង​មើល​ខ្សែភាពយន្ត​កូរ៉េ​?” ។​

​នេះ​មិនមែន​ជា​លើក​ទី ១​នោះទេ ដែល​ស្ត្រី​ជាច្រើន​តវ៉ា ចំពោះ​ការប្រកួត World Cup ខណៈ​ដែល​ប្រុសៗ​មិន​រវល់​នឹង​ខ្លួន ។ យើង​នៅ​ចាំបាន​ថា មុន​ការចាប់ផ្តើម ការប្រកួត World Cup ក្រុម​ស្ត្រី នៅ Xiangyang ប្រទេស​ចិន បាន​ដោះ​អាវទ្រនាប់​ចោល ដើម្បី​ប្រឆាំង​នឹង​ការប្រកួត​នេះដែរ​៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Vsworldcup2_zps5ae008cf.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Vsworldcup1_zpsb240a736.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Vsworldcup4_zpsedebd499.jpg

មតិយោបល់