ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីយកដុំថ្មគប់កព្ចាក់រថយន្តប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ…

ព្រះសីហនុ:យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២និង៣០នាទី នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគប់កញ្ចក់រថយន្ត០១កើតឡើង បង្កដោ​យជនសង្ស័យចំនួន០២នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មកដល់ចំណុចខាងលើ បានប្រើដុំថ្មគប់ទៅលើរថយន្ត០១ គ្រឿងម៉ាក លិចសុីសRX330​ពណ៍ស ក្នុងទិដៅផ្ទុយ​គ្នា បណ្តាលអោយបែកកញ្ច​ក់ខាងមុខផ្នែកខាងឆ្វេង ។ ក្រោយកើតហេតុ ជនរងគ្រោះបានបន្តដំណើរទៅលំនៅដ្ឋា​ន នៅឯភូមិ៣(ទំនប់រលក) សង្កាត់១ ក្រុងព្រះ​សី​ហនុ ដោយពុំបានប្ដឹងរាយការណ៏នោះទេ ។ ពេលទៅដល់ផ្ទះគាត់ទើបគាត់ទូរ​ស័ព្ទប្រចាំបញ្ជារបស់អធិការ​ដ្ឋាននគរ​បាលស្រុកព្រៃនប់ ដោយគាត់បានរៀបរាប់ ប្រាប់ដល់សមត្ថកិច្ចយើងថា ពេលគាត់មកដល់ចំណុចខាងលើក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តគាត់តែម្តង ក្រោយកើតហេតុជនបង្ករត់គេចខ្លួនបាត់​ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃនប់ ចុះមកសហការជាមួយកម្លាំងប៉ុស្តិ៍នគនរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជនសង្ស័យចំនួន២នាក់មកសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង តែជនទាំង២នាក់រឹងរូសមិនឆ្លើយសារភាព រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១និង៤៥នាទី ទើបបានបញ្ជូនជនសង្ស័យទាំង២ មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរនិតិវិធីជំនាញ ទើបជនសង្ស័យទាំង២នាក់ ព្រមសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព គប់ដុំថ្មទៅលើកញ្ចក់រថយន្តពិតប្រាកដមែន ។
ជនរងគ្រោះមានឈ្មោះ (ផ…ល) ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះ​សី​ហនុ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ៖
១-ឈ្មោះ សោម សឿន ហៅនឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ គន ស៊ុនហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ជានាក់គប់កញ្ចក់រថយន្ត ) ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូអាសង់សារីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ និងគ្មានការបាំងមុខ ចំនួន១ គ្រឿង ។
-ទូរស័ព្ទចំនួន៣ គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ១គ្រឿង, ម៉ាកLG ពណ៌ទឹកប្រាក់ ១គ្រឿង, ម៉ាកOPPO។
-ដុំថ្ម១ដុំ ។
បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនិតិវិធីជំនាញ ៕

មតិយោបល់