បរទេស៖ កីឡាករឆ្នើមខ្សែប្រយុទ្ធប្រេស៊ីល Raphina ត្រូវបាន The Goal ចេញផ្សាយថាកំពុងរងចាំសំណើរសុំចរចាពីសំណាក់ក្លឹបធំៗអឺរ៉ុបខណៈដែលកុងត្រាថ្មីជាមួយនឹង Leeds ត្រូវបានពន្យាពេលពិភាក្សារហូតមក។
តារាឆ្នើមរូបនេះបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបនៅរដូវកាលកន្លងមកនេះហើយកាលពីខែមករាកន្លងRaphina ធ្លាប់ទទួលបានសំណើរចំនួន២រួចមកហើយប៉ុន្តែមិនបានជោគជ័យ។
ទោះបីជាយ៉ាងណាក្តីកីឡាករប្រេស៊ីលរូបនេះនៅសល់កុងត្រាដែលមានរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹបប៉ុន្តែរំពឹងទុកថានឹងសម្រេចចិត្តចាកចេញនៅរដូវក្តៅខាងមុខនេះហើយនៅពេលដែលកីឡាករនឹងទទួលបានសំណើរណាមួយពីក្លឹបថ្មីដែលខ្លួនចង់ចូលរួម។
គួរឲ្យដឹងដែរថា២១ប្រកួតរដូវកាលកន្លងមកចុងក្រោយនេះ Rapinha អាចស៊ុតបាន៨គ្រាប់ហើយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្លឹបហើយក៏ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ៕




មតិយោបល់