ព័ត៌មានជាតិ

រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូកង់បី(Pass app)បណ្តាលអោយស្លាប់២នាក់ តាមបណ្តោយផ្លូវជាតិលេខ៤…

ព្រះសីហនុ:យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ២១ និង១៥នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៨-១៧៩ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូមួយគ្រឿងម៉ាកdream សង់ សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១F- ៥៩១០ បុកប៉ះជាមួយនឹង pass app មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ១j-២៣ ៣០ បណ្ដាលឲ្យ មនុស្ស ស្លាប់ចំនួន០២នាក់ អ្នក បេីកបរម៉ូតូ Honda dream និង ម្ចាស់pass app ស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗ។បច្ចុប្បន្នសាកសពទាំងពីរត្រូវបានប្រគល់ជូន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង(ម៉ូតូមួយគ្រឿងនិង pass appមួយគ្រឿង)ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

មតិយោបល់