ព័ត៌មានជាតិ

ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកំ រៀងឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពគម្រា-មថានឹងស-ម្លា-ប់អតីតភរិយា…

បាត់ដំបង : យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ត្រូវនឹងថ្ងៃទី៥ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី អនុវត្តតាម យោបល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេ នីយ៍ទោ ស្រី វុទ្ធី អធិការស្តីទី នៃអធិការដ្ឋាននគរបា លស្រុកកម្រៀង បានដឹកនាំធ្វេីការនាំខ្លួនជនសង័្សយឈ្មោះ មោះរឿង សុនភេទប្រុស អាយុ ៤០ឆ្នាំរស់នៅ ភូមិថ្មី ឃុំត្រាង ស្រុកកម្រៀង ខេត្តបាត់ដំបងមុខរបរ កម្មក រ មកកាន់អធិការដ្ឋាននគបាលស្រុកដេីម្បីធ្វេីការសាក សួរស្រា វជ្រាវ ក្នុងករណីហិង្សាកំហែងគម្រា-មថានឹងស-ម្លា-ប់ទៅលើអតីតភរិយារបស់ខ្លួន។

ការឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលើសមត្ថកិច្ចនគរបាលទទួល ពាក្យបណ្តឹងពីជនរង គ្រោះឈ្មោះ ណាន សុទុំ ភេទស្រី អាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកម្រៀង ខេត្តបាត់ដំបង មុខរបរ លក់ដូរ (អតីតប្រពន្ធ)បានរៀបរាប់ពីសក ម្មភាព របស់ជនសង័្សយ ថាបានប្រើប្រាស់កាំ-បិ-ត កា-ប់មកលើខ្លួនកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២ ៣ វេលាម៉ោង ២១និង០០នាទី នៅលំនៅដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការគម្រា-មថានឹងស-ម្លា-ប់មួយពូជន៍ផងតែការកា-ប់នេះមិនបណ្តាលឱ្យរងរបួសទេត្បិតគាត់យកឈើរាំងស្កាត់ទាន់។

នៅពេលសាកសួរជនសង័្សយបានឆ្លេីយសារភាពថា រូបគាត់ពិតជាបានធ្វេីសកម្មភាពបែបនេះមែនទៅលេីជនរងគ្រោះជាអតីតភរិយារបស់ខ្លួនប្រាកដមែន។

នៅពេលនេះនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងដែលមានកាំ-បិ-តមួយជាមធ្យោបាយផងមកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕

មតិយោបល់